ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានបិទរដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលយូរ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានបន្ដបិទផ្នែកខ្លះនៃរដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលយូរ ដែលមកទល់ពេលនេះ វាបានចូលដល់ថ្ងៃទី ១២ នៃការបិទរដ្ឋាភិបាលហើយ ជាមួយនឹងជំហរដ៏រឹងមាំរបស់លោក ក្នុងការទាមទារប្រាក់រាប់ពាន់លានដុល្លារ សម្រាប់កសាងរបងព្រំដែន ជាមួយម៉ិកស៊ិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។

នៅមួយថ្ងៃមុនពេលដែលគណបក្សប្រជាធិបតេយ្យ បានកាន់កាប់សភាតំណាងរាស្ដ្រ លោក ត្រាំ មិនបានមើលឃើញថា ពួកគេបានបង្ហាញពីសញ្ញានូវការគាំទ្រ ស្ដីពីការទទូចរបស់លោកលើទឹកប្រាក់ចំនួន ៥.៦ ពាន់លានដុល្លារ សម្រាប់ការសាងជញ្ជាំងព្រំដែន ភាគខាងត្បូងដ៏ស្អាតរបស់លោកទ្បើយ។

ដោយការលើកទ្បើងនេះ លោកត្រាំ បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ នៅមុនពេលនៃកិច្ចចរចានៅសេតវិមាន ជាមួយសមាជិកសភាជាន់ខ្ពស់ប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។

ក្នុងនោះលោកប្រធានាធិបតី បានមានប្រសាសន៍ថា «លោក បានត្រៀមរួចជាស្រេច ដើម្បីរក្សានូវគោលជំហររបស់លោក ក្នុងការធានាឲ្យបាននូវប្រាក់ ដែលលោក កំពុងស្វែងរកពីសភា ដែលវាអាចអូសបន្លាយពេលដ៏យូរ មុនពេលរដ្ឋាភិបាលបើកសាជាថ្មី៕

មតិយោបល់