អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានច្រានចោលការព្រមានរបស់អាមេរិក ប្រឆាំងនឹងការបាញ់បង្ហោះយានអវកាស និងការសាកល្បងមីស៊ីលខ្លួន ដោយនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេមិនបានរំលោភលើសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិឡើយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចេញសេចក្តីព្រមានទុកជាមុន ប្រឆាំងនឹងគម្រោងបាញ់បង្ហោះយានអវកាសចំនួន ៣ របស់អ៊ីរ៉ង់ ដោយបាននិយាយថា វានឹងរំលោភសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីព្រោះអ៊ីរ៉ង់ នឹងប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង។
ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានច្រានចោលការព្រមាននេះថា «ការបាញ់បង្ហោះយានអវកាសរបស់អ៊ីរ៉ង់ និងការសាកល្បងមីស៊ីលរបស់ពួកគេ មិនត្រូវបានរំលោភលើដំណោះស្រាយលេខ ២២៣១ នោះទេ»។
ដោយលោកបានបន្ថែមថា «អាមេរិក មានការរំលោភបំពានខាងផ្នែកគ្រឿងអាវុធដូចគ្នា ហើយក៏មិនមានអ្វីច្រើន ដែលរដ្ឋាភិបាលមួយនេះ ត្រូវមកបង្រៀននរណាម្នាក់ ឲ្យធ្វើអីលើវានោះទេ»៕
មតិយោបល់