ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូរ៉េខាងជើងអះអាងថា អ្នកការទូតដែលបានទៅចុះចូលកូរ៉េខាងត្បូងជាឧក្រិដ្ឋជន

កូរ៉េខាងជើង: តាមសេចក្តីអធិប្បាយត្រូវបានរាយការណ៍នៅថ្ងៃសៅរ៍នេះ​តាមរយៈ​ទីភ្នាក់ងាររដ្ឋ KCNA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានអះអាងថា អ្នកការទូតរបស់ខ្លួន​ដែលទើបតែ​បាន​ទៅចុះចូលទៅកូរ៉េខាងត្បូង គឺជាឧក្រិដ្ឋជន ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទ​លេចធ្លាយ​រឿងសម្ងាត់ដោយចេតនា, បន្លំលួចទ្រព្យសម្បត្ដិរបស់រដ្ឋ និងបទល្មើសផ្លូវភេទ។ នេះបើយោងតាម​ការ​ចេញ​ផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃទី២០ សីហា ឆ្នាំ២០១៦។

ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានឱ្យដឹងនៅសប្តាហ៍នេះថា លោក Thae Yong Ho ជាឯកអគ្គរដ្ឋ​ទូត​រងនៃស្ថានទូតកូរ៉េខាងជើងប្រចាំនៅក្នុងចក្រភពអង់គ្លេស ដែលពេលនេះគាត់បានរត់ទៅ​នៅកូរ៉េខាងត្បូង​ជាមួយប្រពន្ធនិងកូនរបស់គាត់។

វាគឺជាកម្រិតខ្ពស់បំផុតរបស់អ្នកការទូតពីកូរ៉េខាងជើង ដែលបានទៅចុះចូលជាមួយកូរ៉េខាងត្បូង នៅក្នុង​ប្រវត្តិសាស្រ្តដែលពុំធ្លាប់មានពីមុនមក។ កូរ៉េខាងជើងបានចោទប្រកាន់ប្រទេសអង់គ្លេសថា បានញុះញង់ឱ្យ​កូរ៉េខាងជើងនិងកូរ៉េខាងត្បូងឈ្លោះគ្នា។

អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក Jeong Joo-hee បាននិយាយកាលពីថ្ងៃពុធថា អ្នកការទូតដែលបានចាកចេញដើម្បីជាប្រយោជន៍ដល់គ្រួសាររបស់គាត់និងដោយសារតែគាត់ធុញទ្រាន់ទៅនឹងរបបផ្តាច់ការរបស់លោក គីម ជុងអ៊ុន៕

North Korea defector

មតិយោបល់