ព័ត៌មានជាតិ

ឆក់ទៀតហើយ ខណ្ឌចំការមន!!!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីជនសង្ស័យជិះម៉ូតូមិនចាំម៉ាក បានធ្វើសកម្មភាពឆក់កាបូបពីនារីជាជាងអ៊ុតសក់ម្នាក់ អាយប្រហែល២០ទៅ២១ឆ្នាំ កំពុងជិះម៉ូតូម៉ាកសង់ ចេញពីហាងអ៊ុតសក់ នៅម្តុំចាក់អង្រែក្រោម ជិះម៉ូតូឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ ចុះមកវិញ បានសម្រេចហើយគេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាបូបដែលជនសង្ស័យឆក់យកទៅមាន លុយចំនួន៣០ម៉ឺនរៀល និងទូរសព្ទ១គ្រឿងម៉ាក Iphone7 ទើបនឹងទិញ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការសាកសួរនិងនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកចាត់ការតាមច្បាប់៕

មតិយោបល់