ព័ត៌មានអន្តរជាតិ

លោក Pompeo សន្យាផ្តល់ការសម្របសម្រួលដល់ជប៉ុន ក្នុងកិច្ចចរចានៅកូរ៉េខាងជើង ទាក់ទងនឹងបញ្ហាចាប់ពង្រត់

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយភាគីជប៉ុនទៅលើបញ្ហានៃការចាប់ពង្រត់ពលរដ្ឋជប៉ុន ក្នុងអំឡុងពេលកិច្ចចរចានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។

លោក Pompeo បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅទីក្រុងតូក្យូថា អាមេរិក នឹងធ្វើការសម្របសម្រួលគ្នាយ៉ាងពេញលេញ ប្រសិនបើពួកគេ ទទួលបានជោគជ័យ ក្នុងការលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ ដោយលោកបានមានប្រសាសន៍ទៀតថា អាមេរិក នឹងលើកឡើងអំពីបញ្ហា រឿងចាប់ពង្រត់ទាំងនោះ ទៅពិភាក្សាជាមួយកូរ៉េខាងជើងផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកអាបេ ក៏បានថ្លែងអំណរគុណដល់លោក Pompeo ដែលបានមកដល់ទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍ មុនពេលលោក ត្រូវជួបចរចាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះផងដែរ៕

មតិយោបល់