អេស្តូនីៈ កងកម្លាំងការពារអេស្តូនី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំង Eurofighter របស់អាឡឺម៉ង់ ដែលកំពុងស្ថិតក្នុងបេសកកម្មការល្បាត តាមអាកាសរបស់ណាតូ នៅរដ្ឋបែលហ្សិក នឹងធ្វើការហោះហើរហ្វឹកហ្វឺន កម្រិតទាបរំលងប្រទេសអេស្តូនី ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រសប្ដាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៩។
នៅក្នុងសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា យន្តហោះចម្បាំង Eurofighter មកពីកងកម្លាំងទ័ពអាកាសរបស់អាឡឺម៉ង់ នឹងធ្វើការហ្វឹកហ្វឺនហោះហើរលើលំហរអាកាសរបស់ប្រទេសអេស្តូនី នៅកម្ពស់មិនលើសពី ៥០០ ហ្វីត ។
សូមជំរាបថា កន្លងមកបណ្ដារដ្ឋ Baltic ចំនួន ៣ គឺមិនមានដំណើរការយន្តហោះយោធាសមរម្យ សម្រាប់ការល្បាតអាកាសលើតំបន់នោះទេ។ ចាប់តាំងពីពួកគេ បានចូលជាសម្ព័ន្ធមិត្តណាតូ ក្នុងឆ្នាំ២០០៤ ខណៈដែលរដ្ឋជាសមាជិក នៃអង្គការនេះ បានចូលរួមធ្វើការល្បាត លើលំហអាកាស នៅសមុទ្រ Baltic៕
មតិយោបល់