ព័ត៌មានអន្តរជាតិ

ពលរដ្ឋឥណ្ឌា ៤៥៤នាក់ ធ្វើអត្តឃាតដោយសារតែអាកាសធាតុក្ដៅខ្លាំង

ឥណ្ឌាៈ បើយោងតាមរបាយការណ៍ចុងក្រោយបំផុត របស់ឥណ្ឌាបានកត់សម្គាល់ឃើញថា ករណីធ្វើអត្តឃាតចំនួន ៤៥៤ បានកើតទ្បើង ក្នុងរយៈពេលពីរបីខែដំបូងនៃឆ្នាំនេះ ដោយសារតែអាកាសធាតុក្តៅ បានអូសបន្លាយពេលដ៏យូរក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦។

អំទ្បុងពេលប៉ុន្មានខែកន្លងទៅ ឥណ្ឌាទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុក្ដៅ ក្នុងបណ្ដាលតំបន់ជាច្រើន ដែលមានសីតុណ្ហភាពលើសពី ៤០ អង្សាសេ ជាក់ស្ដែងទីក្រុងមួយ នៅរដ្ឋ Phalodi Rajasthan មានសីតុណ្ហភាពរហូតដល់ ៥១ អង្សាសេ ដែលជាប្រវត្តិសាស្ត្រ មិនធ្លាប់មានពីមុនមក។

ការប្រឈមជាមួយបញ្ហារលកកំដៅ ក្នុងរយៈពេលដ៏យូរ បានបង្កភាពរាំងស្ងួតដល់ចម្ការ ធ្វើឲ្យខូចខាតដំណាំជាច្រើន ដែលបណ្ដាលឲ្យកសិកររាប់ម៉ឺននាក់ បានបោះបង់ចោលកសិដ្ឋាន និងផ្ទះរបស់ពួកគេទៅទីក្រុង ដើម្បីស្វែងរកការងារធ្វើ៕

dr-805x427-1464928200603drought-805x427-1464928200625waterdrought-805x427-1464928192957

មតិយោបល់