ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃព្រហស្បត៍នេះ បាននិយាយថា កិច្ចចរចាពាណិជ្ជកម្មរយៈពេល៣ថ្ងៃ ជាមួយអាមេរិក បានបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការដោះស្រាយកង្វល់នានា នៅក្នុងជម្លោះពាណិជ្ជកម្មណាមួយ រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា កិច្ចពិភាក្សានៅក្រុងប៉េកាំងនាសប្តាហ៍នេះ «បើកទូលាយ និងស៊ីជម្រៅ ដោយបានបង្កើតមូលដ្ឋានមួយ សម្រាប់ដំណោះស្រាយនៃការព្រួយបារម្ភផ្សេងៗ»។
ដោយអាមេរិកបានរំលេចឲ្យឃើញ អំពីការសន្យារបស់ចិនថា នឹងទិញកសិផល រួមទាំងទំនិញដទៃទៀត របស់អាមេរិកច្រើនឡើង។ ភាគីទាំងពីរមិនបានបញ្ជាក់ថា នឹងជួបប្រជុំគ្នាជាថ្មី នៅពេលណាទេ តែបានសន្យាបន្តទាក់ទងគ្នាជាបន្តបន្ទាប់។
សូមជំរាបថា កិច្ចពិភាក្សានៃមន្ត្រីកម្រិតកណ្តាលនេះ ត្រូវបានបញ្ចប់កាលពីថ្ងៃពុធសប្ដាហ៍នេះ តែនៅមិនទាន់សំរេចកិច្ចព្រមព្រៀងចុងក្រោយណាមួយនៅទ្បើយទេ៕
មតិយោបល់