ព័ត៌មានជាតិ

ពលរដ្ឋ១៣គ្រួសារប្រត្តិកម្មនិងមន្ត្រីសូរិយោដីស្រុកពាមរក៌ មិនចេញផ្លង់កម្មសិទ្ធិឲ្យពួកគាត់

ព្រៃវែងៈ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៌ ខេត្តព្រៃវែង ប្រមាណ១៣ គ្រួសារបានកើតទុកមិនសុខចិត្តចំពោះមន្ត្រី ភូមិបាលស្រុកដែលមិនចេញលិខិតកាន់កាន់ដីធ្លីឲ្យពួកគាត់ ក្រោយពីបានចុះវាស់វែងរយៈពេល២ឆ្នាំហើយនោះ។

លោក វេង ហួរ ដែលជាតំណាងពលរដ្ឋរស់នៅភូមិនោះ បានអះអាងថា ដីរបស់ពលរដ្ឋទាំងនោះ មានចំនួន១៣គ្រួសារ ដែលមិនទាន់មានផ្លង់កាន់កាប់នោះ ជាប្រភេទដីស្រែនោះមានទី១ ឈ្មោះ ឡាត សាម៉រ ភេទស្រីអាយុ ៥៣ឆ្នាំ ដែលមានលេខក្បាលដី៥៤, ទី២ឈ្មោះ ជៀម សៀក ភេទស្រី អាយុ៦៧ឆ្នាំ ក្បាលដី ៣៧២, ទី៣ ឈ្មោះ សាក់ យន់ ភេទប្រុសអាយុ៧៥ឆ្នាំ ក្បាលដី៥៩៤។ នឹង១០ គ្រួសារទៀតទទួលបានតែចុងសន្លឹក មិនទាន់បានផ្លង់កាន់កាប់។ ហើយដីទាំងនេះ គឺនៅចំនុច ខាងកើតភូមិព្រៃខ្លា គឺជាប្រភេទដីស្រែ បានតែ សាលាប័ត្រទេ មិនបានប័ណ្ណកាន់កាប់ដូចគេឡើយ។

លោក វេង ហួរ តំណាង​ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលគណៈកម្មការចុះវាស់វែង ដែលដឹកនាំដោយលោក ស សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដីនគររូបណីយកម្មសូរិយោដីនិងសំណង់ គឺបានបិតប្រកាសត្រឹមត្រូវ។ ចុះហេតុអីបានជា លោក ជុំ ព្រឿង មន្ត្រីសូរិយោដីស្រុកមិនចេញផ្លង់ឲ្យគាត់ ហើយប្រាប់ពួកគាត់ថា ដីនេះមានទំនាស់មិនអាចចេញផ្លង់បាន។ ករណីនេះពលរដ្ឋចង់ឲ្យ លោក ជុំព្រឿង ចង្អុលប្រាប់ពួកគាត់មកថា តើនណាជានាក់ជុំទាស់ នឹងថាមានទំនាស់នោះ ? បើនាក់មានដីជាប់នោះមិនមាននណាផ្ដឹងអីផង។

ឆ្លើយតបនិងបញ្ហានេះ លោក ជុំ ព្រឿង បានប្រាប់អ្នកព័ត៌មានយើងថា រឿងនេះលោកមានផលលំបាកក្នុងការបកស្រាយណាស់ តែបានផុតពីដៃលោកហើយ បើចង់ដឹងដើមហេតុទៅសួរ លោកនាយកសាលាបឋមសិក្សា ព្រៃខ្លាទៅ។ ឯលោកនាយកសាលាព្រៃខ្លានោះ យើងមិនអាចទាក់ទងបានទេព្រោះអត់លេខទូរសព្ទ។ យ៉ាងណាលោក អេង សេងអាន ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តព្រៃវែង បានឲ្យដឹងថា លោកបានចាត់មន្ត្រីក្រោមឱវាទរួចហើយ ដើម្បីចុះទៅដោះស្រាយរឿងនេះ នៅសប្ដាហ៍ក្រោយ៕

មតិយោបល់