ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលគេល្បីថា ខ្លាំងខាងបង្ក្រាប និងសម្លាប់ យ៉ាងរង្គាល លើក្រុមអ្នកចែកចាយគ្រឿងញៀននោះ ជិតក្លាយជាជីតាគេ ឆាប់ៗខាងមុខហើយ ដោយសារ កូនស្រីរបស់លោក កំពុងមានផ្ទៃពោះមានកូនភ្លោះ៣នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
តាមរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃសុក្របានឲ្យដឹងថា លោកស្រី Sara Duterte-Carpio ជាកូនស្រីលោកប្រធានាធិបតី នាងកំពុងមានផ្ទៃពោះ៧ខែហើយ។
បច្ចុប្បន្ននេះ លោកស្រី Sara Duterte-Carpio មានអាយុ៣៨ឆ្នាំ ជាអភិបាលក្រុង Davao និងមានកូន២នាក់រួចមកហើយ ជាមួយនឹងប្តីរបស់នាងឈ្មោះ Manases Carpio មានការងារជាមេធាវី។
គួរបញ្ជាកដែរថា លោក Duterte បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ក្រោយពីទទួលបានដំណឹងថា កូនស្រីរបស់លោក មានកូនភ្លោះ៣នាក់នោះ៕
មតិយោបល់