ជប៉ុនៈ ករណីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦.៦ រ៉ិចទ័រ បានវាយប្រហារនៅកោះហុកកៃដូ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្កឲ្យមានការរអិលបាក់ដី និងបំផ្លាញផ្ទះជាច្រើនខ្នង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
យ៉ាងហោចណាស់មនុស្សម្នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ខណៈ ៣២ នាក់ទៀត កំពុងបាត់ខ្លួន និង ១២០ នាក់បានរងរបួស បន្ទាប់ពីហេតុការណ៍មួយនេះបានកើតឡើង។
សូមជំរាបថា រញ្ជួយដីនេះ បានវាយប្រហារនៅជម្រៅរាក់ ចម្ងាយ ៦២ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃរដ្ឋធានី Sapporo ដោយមកទល់ពេលនេះ ពុំទាន់មានការប្រកាសអាសន្ន ពីរលកយក្សស៊ូណាមីនោះទេ៕




មតិយោបល់