កូរ៉េខាងត្បូង: កូរ៉េខាងត្បូងបានសម្តែងការសោកស្តាយនិងការព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដែលបានបញ្ជូនមន្ត្រីនយោបាយជាច្រើនរូបទៅកាន់ទីសក្ការៈបូជា ដើម្បីរំលឹកសម័យសង្គ្រាមយ៉ាស៊ូគូនី ដែលចិននិងកូរ៉េខាងត្បូងបានស្អប់ជាទីបំផុត ដើម្បីរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនជាតិរបស់ខ្លួន ក្នុងថ្ងៃខួបលើកទី៧១ឆ្នាំ ដែលជប៉ុនបានចាញ់សង្គ្រាមលោក។
ក្រសួងការបរទេសទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ខ្លួនបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅនិងសោកស្តាយជាទីបំផុត ចំពោះមេដឹកនាំមកពីរដ្ឋាភិបាលនិងរដ្ឋសភាជប៉ុន បានធ្វើម្តងហើយម្តងទៀត ដើម្បីធ្វើពិធីសាសនាគោរពនៅទីសក្ការៈបូជាសង្រ្គាមយ៉ាស៊ូគូនី ដែលបានលើកតម្កើងឈ្លានពានរបស់ជប៉ុន។
សេចក្តីថ្លែងការណ៍នេះបានជំរុញឱ្យអ្នកនយោបាយជប៉ុន ហ៊ានប្រឈមមុខនឹងប្រវត្តិសាស្រ្តដោយមានចិត្ដក្លាហានដោយហ៊ានទទួលស្គាល់ការពិត ហើយបានអំពាវនាវឲ្យពួកគេបង្ហាញពីទឹកចិត្តស្មោះត្រង់ជាមួយសកម្មភាពដើម្បីទទួលបាននូវការជឿទុកចិត្តពីប្រទេសជិតខាងផងដែរ។
ទីសក្ការៈបូជាដែលបានផ្សារភ្ជាប់ជាមួយសង្គ្រាមដើម្បីការពារការទំនាក់ទំនងរបស់ប្រទេសជប៉ុន ជាមួយចិននិងកូរ៉េខាងត្បូងពីការកាន់តែអាក្រក់។ នៅក្នុងខែធ្នូ ឆ្នាំ២០១៣ លោកអាបេ បានទទួលរងនូវការរិះគន់កាន់តែអាក្រក់ពីប្រទេសជិតខាង លោកបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងដែលបានទៅកាន់ទីសក្ការៈបូជា ដ៏ចម្រូងចម្រាស់អស់រយៈពេល ៧ឆ្នាំ ចាប់តាំងពីពេលនោះមក លោកបានបញ្ជូនមន្ត្រីនយោបាយឬផ្តល់ការបរិច្ចាគលុយ ដើម្បីធ្វើពិធីគោរពនោះ។
សូមជម្រាបថា លោកស្រី Tomomi Inada រដ្ឋមន្រ្តីក្រសួងការពារជាតិថ្មីរបស់ប្រទេសជប៉ុន ដែលត្រូវបានគេរំពឹងថា នឹងទៅកាន់ទីសក្ការៈបូជាសង្រ្គាមនេះ គឺនៅលើដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូងរបស់នាងទៅកាន់ Djibouti៕
មតិយោបល់