អាមេរិកៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលអាមេរិកម្នាក់ បាននិយាយនៅក្នុងសន្និសីទ ស្តីពីការពិនិត្យមើលប្រព័ន្ធការពារមីស៊ីលឆ្នាំ ២០១៩ ហៅកាត់ (MDR) ថា ប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិក ដែលមានទីតាំងនៅទ្វីបអឺរ៉ុប គឺដើម្បីរារាំងការគំរាមកំហែងពីរដ្ឋគ្រោះថ្នាក់ទាំងឡាយ ជាក់ស្ដែងដូចជាប្រទេសអ៊ីរ៉ង់ជាដើម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
មន្រ្តីរូបនោះ បាននិយាយកាលពីថ្ងៃពុធថា «សមត្ថភាពការពារមីស៊ីលរបស់អាមេរិក ត្រូវបានកំណត់ជាចម្បង ដើម្បីការពារការគំរាមកំហែងពីរដ្ឋគ្រោះថ្នាក់។ ជាក់ស្ដែង កងកម្លាំងដែលក្រុងវ៉ាស៊ីនតោន បានដាក់នៅទ្វីបអឺរ៉ុប គឺដើម្បីដោះស្រាយបញ្ហាគំរាមកំហែងតំបន់ផ្នែកខាងក្រៅ ដែលអាចនឹងបង្កទ្បើងដោយប្រទេសអ៊ីរ៉ង់»។
ប្រភពដដែលបានបញ្ជាក់ថា MDR ថ្មី នឹងនិយាយអំពីមីស៊ីល ក៏ដូចជាអាវុធលឿនជាងសំទ្បេង ក្នុងនោះក៏មានផ្ដោតទៅលើការគំរាមកំហែង ដោយមីស៊ីលផ្លោងផងដែរ៕
មតិយោបល់