ពោធិ៍សាត់ៈ លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់Post News ថា នៅវេលាម៉ោង៨និង៤៨នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅចំណុចស្ទឹងខៀវ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សាកសពឈ្មោះ តៅ ប៊ុនលី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករអារឈើ រស់នៅភូមិ សារៀង ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្នមកស្នាក់នៅរកស៊ីនៅចំណុចកើតហេតុខាងលើ។
សាកសពបានប្រគល់ជូនទៅឈ្មោះ កោយ ថុន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កម្មករអារឈើ ត្រូវជាប្អូនថ្លៃ រស់នៅភូមិឃុំជាមួយជនរងគ្រោះ។
មូលហេតុ ជនរងគ្រោះមានជំងឺវិកលចរិត។
សាកសពបានប្រគល់ឲ្យសាច់ញាតិដឹកតាមរថយន្តសាំយ៉ុងយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
មតិយោបល់