ក្រចេះ: មានការប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុងការដ្ឋានសំណង់ ក្នុងបរិវេណមន្ទីរប្រៃសណីយ៍ ខេត្តក្រចេះ យ៉ាងអាណោអាធ័ម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅការដ្ឋានសំណង់ ក្នុងបរិវេណមន្ទីរប្រៃសណីយ៍ខេត្ត ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
សពជនរងគ្រោះមានសពឈ្មោះ ឡុង ម៉ុន ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានដេកស្លាប់(ខ្យល់គ) នៅចន្លោះម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
ចំណែកមូលហេតុ ៖ សពបានផឹកស្រាតាំងពីម៉ោង ៦ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ទើបចូលសម្រាក។
ក្រោយការពិនិត្យនិងធ្វើកោសល្យសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់