ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នករត់គេចពន្ធកូរ៉េខាងជើងបានសារភាពប៉ុនប៉ងចាប់ពង្រត់កុមារពីនាក់ទៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូងៈ អ្នករត់ពន្ធពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានឱ្យដឹងកាលពីថ្ងៃសុក្រថា គាត់បានធ្វើ”អំពើក្បត់ជាតិធ្ងន់ធ្ងរ” ដោយប៉ុនប៉ងលួចចាប់ពង្រត់ក្មេងស្រីកូរ៉េខាងជើងពីរ​នាក់ទៅកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានសិនហួចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដានេះ។

នៅថ្ងៃទី២៧ ​ខែឧសភា​ លោក Ko Hyon Chol ត្រូវបានចាប់ខ្លួនពេលកំពុងព្យាយាមលួចលាក់រត់ពន្ធក្មេងស្រីពីរនាក់, ម្នាក់អាយុ​៨ឆ្នាំ ម្នាក់ទៀតអាយុ ៩ឆ្នាំពីព្រំដែនកូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូង។

នៅក្នុងសន្និសីទកាសែតមួយលោក កូ​ បានចោទប្រកាន់ សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងថាមាន​គំនិតអាក្រក់ក្នុងករណីមួយនេះហើយសហរដ្ឋអាមេរិកដឹកនាំការរៀបចំនៅពីក្រោយ។

លោកបាននិយាយថាក្មេងស្រីពីរនាក់មកពីមជ្ឈមណ្ឌលកុមារកំព្រានៅខេត្តPyonganភាគពាយ័ព្យនៃកូរ៉េខាងជើង ។

បើយោងតាមការសារភាពរបស់គាត់នៅក្នុងសន្និសីទនេះលោក កូ មានអាយុ ៥៣ឆ្នាំត្រូវបានកើត និងនិងធំដឹងក្តីឡើងនៅក្នុងខេត្ត Pyongan ភាគខាងជើងនៃកូរ៉ខាងជើង ។លោកធ្លាប់ជាកម្មករនៅក្នុង​ស្ថាប័នសាធារណៈព្រៃឈើ ប៉ុន្តែក្រោយមកបានចាប់ផ្តើមទៅចូលរួមក្នុងការរត់ពន្ធដើម្បីរកប្រាក់បន្ថែមទៀត៕

មតិយោបល់