ព័ត៌មានអន្តរជាតិ

លោក ពូទីន អំពាវនាវឲ្យមានស្ថិរភាពនៅតំបន់ Balkans ចំពេលធ្វើទស្សនកិច្ច ទៅកាន់សម្ព័ន្ធមិត្តស៊ែប៊ី

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានអំពាវនាវឲ្យមានស្ថេរភាពនៅតំបន់ Balkans ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសស៊ែប៊ី ដើម្បីបង្ហាញពីការគាំទ្រដល់មេដឹកនាំប្រជានិយម និងគោលនយោបាយគាំទ្ររបស់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

បន្ទាប់ពីបានមកដល់ ដោយមានការស្វាគមន៍ ជាមួយកម្រាលព្រំពណ៌ក្រហម នៅរដ្ឋធានី Belgrade កាលពីថ្ងៃព្រហស្បតិ៍ លោកពូទីន បាននិយាយថា លោកនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាភាពស្ងប់ស្ងាត់ នៅក្នុងតំបន់ ដែលការលើកទ្បើងនេះ បានកើតទ្បើងមួយថ្ងៃបន្ទាប់ពីការចោទប្រកាន់លោកខាងលិច អំពីការធ្វើឲ្យអស្ថិរភាពនៅតំបន់ Balkans តាមរយៈកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញសមាជិក NATO។

លោកពូទីន បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯសន្និសីទព័ត៌មានរួមគ្នាមួយ ជាមួយលោកប្រធានាធិបតីស៊ែប៊ី Aleksandar Vucic ថា «រុស្ស៊ី ក៏ដូចជាប្រទេសស៊ែរប៊ី កំពុងចាប់អារម្មណ៍លើស្ថានការណ៍ នៅតំបន់ Balkans ដែលចង់មានស្ថិរភាព និងមិនចង់ឲ្យទីនោះក្លាយជាតំបន់គ្រោះថ្នាក់ទ្បើយ»៕

មតិយោបល់