ព័ត៌មានអន្តរជាតិ

លោក ត្រាំ លុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិក ទៅកាន់ទីក្រុងដាវ៉ូស

អាមេរិកៈ សេតវិមាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរបស់លោក ទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ដោយសារតែការបិទរដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារការពិចារណាទៅលើបុគ្គលិកអាមេរិកចំនួន ៨០០,០០០ នាក់ ដែលមិនទទួលបានប្រាក់ខែ ក៏ដូចជាដើម្បីធានាថា ផែនការរបស់ក្រុមខ្លួន អាចសម្រេចទៅបាន លោក ត្រាំ បានលុបចោលដំណើរទស្សនកិច្ចគណៈប្រតិភូរបស់លោក ទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្នុងនោះលោក ត្រាំ បានលុបចោលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រមណីយដ្ឋាន ជិះស្គីប្រទេសស្វីស កាលពីសប្តាហ៍មុន ដោយសារតែការបិទរដ្ឋាភិបាល នៅតែបន្តធ្វើទ្បើង ហេតុដូច្នោះ លោកបានស្នើសុំឲ្យគណៈប្រតិភូសអាមេរិក ដែលដឹកនាំដោយលេខាធិការរតនាគារលោក Steven Mnuchin ចូលរួមវេទិកាប្រចាំឆ្នាំ ជំនួសវិញ៕

មតិយោបល់