ព័ត៌មានជាតិ

អគ្គិភ័យឆេះចម្ការស្វាយលោកជំទាវ បាន ស្រីម៉ុម អស់៦០ដើម ផ្អើលអស់សមត្ថកិច្ច

ប៉ៃលិន: កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះចម្ការស្វាយលោក ជំទាវ បាន ស្រីម៉ុម បង្កការភ្ញាក់ផ្អើលកាល នៅចំណុចភូមិអូរគ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

មូលហេតុនៃការឆេះសង្ស័យមានគេដុតព្រៃយកឃ្មុំនៅជើងភ្នំ ទើបបណ្តាលឲ្យឆេះរាលដល់ចម្ការស្វាយ ឆេះដើមស្វាយអស់ប្រមាណជា៦០ដើម។

ក្នុងករណីនេះដែរកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបាញ់ទឹកពន្លត់ទប់ស្កាត់មិនឲ្យមានការឆេះរាលដាលបន្ត ភ្លើងត្រូវបានបាញ់ឲ្យរលត់ទាំងស្រុងនៅម៉ោង៥និង៥០នាទីល្ងាច ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្តទើបរលត់ទៅវិញ៕

មតិយោបល់