ព័ត៌មានអន្តរជាតិ

យន្តហោះប្រយុទ្ធ F-35 នឹងជំនួសយន្តហោះចម្បាំង F-16s របស់សិង្ហបុរី

សិង្ហបុរី: ផ្អែកតាមការវាយតម្លៃយ៉ាងពេញលេញមួយ ក្រសួងការពារជាតិសិង្ហបុរី ( MINDEF) បានប្រកាសនៅថ្ងៃសុក្រនេះថា សិង្ហបុរី នឹងទិញយន្តហោះប្រយុទ្ធ F-35 (JSF) ក្នុងចំនួនតិចតួចប៉ុណ្ណោះ សម្រាប់ការជំនួសដ៏សមស្របបំផុត នៃយន្តហោះចម្បាំងចាស់ F-16 របស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

នេះគឺជាការវាយតម្លៃបច្ចេកទេស រយ:ពេលប្រាំឆ្នាំ ដោយកងទ័ពអាកាស របស់សាធារណរដ្ឋសិង្ហបុរី (RSAF) រួមទាំងទីភ្នាក់ងារការពារវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាការពារជាតិ។

MINDEF បាននិយាយថា «ការវាយតម្លៃផ្នែកបច្ចេកទេសនេះ បានសន្និដ្ឋានថា RSAF គួរតែទិញយន្តហោះ F-35 JSFs ក្នុងចំនួនតិចតួច ដើម្បីបង្កើនសមត្ថភាព និងភាពសមស្រប សម្រាប់កងទ័ពរបស់ពួកគេ មុនពេលធ្វើការសម្រេចចិត្តជាក់លាក់។

នៅដំណាក់កាលបន្ទាប់ MINDEF នឹងពិភាក្សាលម្អិត ជាមួយភាគីពាក់ព័ន្ធ នៅសហរដ្ឋអាមេរិក មុនពេលបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការទទួលយកយន្តហោះប្រយុទ្ធ F-35 JSFs ដើម្បីបង្កើនសមត្ថភាពការពាររបស់ប្រទេស៕

មតិយោបល់