ព័ត៌មានអន្តរជាតិ

Update៖ ផ្ទុះគ្រាប់បែកអត្តឃាតនៅក្រុងបាដាដ មនុស្សស្លាប់ និងរងរបួសជាង ៥០នាក់

អ៊ីរ៉ាក់ៈ រហូតដល់មកទល់ពេលមនុស្សស្លាប់បានកើនដល់ ២១ហើយ ខណៈដែលអ្នករងរបួសជិត ៣៥ នាក់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកអត្តឃាត កាលពីថ្ងៃអាទិត្យ នៅទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

តាមប្រភពព័ត៌មាន បាននិយាយថា ការផ្ទុះយ៉ាងធំមួយ បានកើតឡើងនៅពេលដែលអ្នកបំផ្ទុះគ្រាប់បែក អត្តឃាត បានបំផ្ទុះខ្លួនឯងនៅប៉ុស្តិ៍ត្រួតពិនិត្យ អំទ្បុងពេលមានហ្វូងមនុស្សជាច្រើន ក្នុងសង្កាត់ Kadhmiyah ។

ការផ្ទុះនេះ បានដុតរថយន្តជនស៊ីវិល នៅក្បែរនោះជាច្រើន និងខូចខាតរបស់របរជាច្រើន រួមទាំងបំផ្លាញផ្នែកមួយនៃការកសាងអគារថែមទៀតផង។

គួរបញ្ជាក់ដែរថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ខ្លួននឹងទទួលខុសត្រូវចំពោះការវាយប្រហារនៅទីក្រុងបាដាដ៕

មតិយោបល់