រុស្ស៊ីៈ កងនាវាចរអាមេរិក មិនទាន់បានធ្វើអត្ថាធិប្បាយ ស្តីពីការផ្លាស់ប្តូរនៅឡើយទេ ខណៈដែលមន្ទីរបញ្ចកោណ បានបង្កើនវត្តមានកងនាវាចររបស់ខ្លួន នៅជិតដែនទឹករបស់រុស្ស៊ី ជាមួយនឹងនាវាពិឃាដ USS Donald Cook ធ្វើដំណើរចូលទៅក្នុងសមុទ្រខ្មៅ កាលពីចុងសប្តាហ៍។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
យោធារុស្ស៊ី បានប្រកាសថា កងនាវាខ្លួននៅសមុទ្របាល់ទិក បានឃ្លាំមើលសកម្មភាពរបស់នាវាពិឃាដអាមេរិកចំនួនពីរ គ្រឿង នៅក្នុងតំបន់នោះ។
តាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា នាវាចម្បាំង Boykiy និង Soobrazitelny របស់រុស្ស៊ី បានអង្កេតមើលនាវាពិឃាដអាមេរិក USS Porter និង USS យ៉ាងសកម្ម នៅក្នុងសមុទ្របាល់ទិក។
ដោយកងនាវាចរនៅសមុទ្រខ្មៅរបស់រុស្ស៊ី បានចាប់ផ្តើមតាមដានសកម្មភាពនេះ និងបានបញ្ជូននាវាល្បាតមួយគ្រឿងរបស់ខ្លួន ឈ្មោះថា Pytlivy ធ្វើការបាញ់ស្រមោលទៅលើនាវាអាមេរិក៕
មតិយោបល់