ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងសង្ស័យពីចេតនាកូរ៉េខាងជើង ក្រោយរកឃើញសកម្មភាពថ្មី នៅរោងចក្រមីស៊ីល

កូរ៉េៈ មន្ត្រីអាមេរិកជាន់ខ្ពស់មួយរូប កាលពីថ្ងៃច័ន្ទ បាននិយាយថា ក្រុមផ្កាយរណបស៊ើបការណ៍របស់អាមេរិក បានរកឃើញសកម្មភាពថ្មី នៅឯរោងចក្រផលិតមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើង ដែលមានសមត្ថភាព អាចវាយប្រហារដល់ទឹកដីអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

មន្ត្រីរូបនេះ បានប្រាប់ភ្នាក់ងាររ៉យទ័រ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការស៊ើបការណ៍ជាសម្ងាត់ បានចាត់ថ្នាក់រូបថត ដោយប្រើផ្កាយរណប បានបង្ហាញថា យានយន្តជាច្រើន កំពុងធ្វើការផ្លាស់ទីតាំង និងចេញពីតំបន់ Sanumdong ប៉ុន្តែមិនទាន់មានការបញ្ជាក់ទេ ពីការផលិតមីស៊ីលនោះទេ។

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍កាលពីថ្ងៃច័ន្ទថា កូរ៉េខាងជើងហាក់ដូចជាកំពុងសាងសង់មីស៊ីលឆ្លងទ្វីបថ្មីមួយ ឬពីរ ដែលត្រូវបានគេប្រើប្រាស់នៅកន្លែងស្រាវជ្រាវដ៏ធំនៅជាយក្រុងព្យុងយ៉ាង។

តាមមន្ត្រីអាមេរិក បានប្រាក់កាន់ទៅភ្នាក់ងាររ៉យទ័រថា រូបថតមួយបានបង្ហាញពីរថយន្តជាច្រើន ដែលស្រដៀងនឹងអ្វីដែលកូរ៉េខាងជើង ធ្លាប់បានអនុវត្ត ដើម្បីផ្លាស់ទី ICBM របស់ពួកគេ៕

មតិយោបល់