ព័ត៌មានអន្តរជាតិ

អាមេរិក ទាមទារការធានាសន្តិសុខ ចំពោះក្រុមសកម្មយុទ្ធឃឺដពីប្រទេសតួកគី

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានប្រាប់សមភាគីតួកគីលោក Mevlut Cavusoglu នៅក្នុងការសន្ទនាតាមទូរសព្ទថា ការការពារកងកម្លាំងសម្ព័ន្ធមិត្ត ដែលបានប្រយុទ្ធ និងបានស្លាប់ក្នុងប្រតិបត្តិការ ប្រឆាំងនឹងរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡេវ៉ាន (ដែលគេស្គាល់ថា ISIS) នៅក្នុងប្រទេសស៊ីរី ត្រូវតែទទួលបានការធានា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៩។

ដោយលោក Pompeo និងលោក Cavusoglu បាននិយាយកាលពីថ្ងៃច័ន្ទថា ក្នុងនាមជាសម្ព័ន្ធមិត្តណាតូជាមួយគ្នា ពួកគេនឹងខិតខំដើម្បីឈានទៅដល់កិច្ចព្រមព្រៀងមួយ ស្តីពីជោគវាសនានៃយុទ្ធជនឃឺដ ដែលគាំទ្រដោយអាមេរិក បន្ទាប់ពីការសម្រេចដកកងទ័ពចេញពីភាគខាងជើងប្រទេសស៊ីរីរបស់ក្រុងវ៉ាស៊ីនតោន។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Pompeo ក៏បានរំលឹកឡើងវិញ ពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការដោះស្រាយការព្រួយបារម្ភផ្នែកសន្តិសុខ ជាមួយតួកគី នៅតាមបណ្ដោយព្រំដែនតួកគី និងស៊ីរី។

ខណៈក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ លោក Pompeo ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ ដែលអាមេរិក បានធ្វើការការពារកងកម្លាំង ដែលធ្វើការជាមួយអាមេរិក និងសម្ព័ន្ធភាពពិភពលោក ដើម្បីកម្ចាត់ ISISផងដែរ៕

មតិយោបល់