ព័ត៌មានជាតិ

រន្ធត់! រថយន្តដឹកអ្នកដំណើរម៉ាកKING LONG បុកជាមួយរថយន្ត១គ្រឿងទៀត របួសធ្ងន់ស្រាល៦នាក់

ព្រះសីហនុ: កាលពីវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាក KING LONG បើកបរដោយឈ្មោះ ស្រ៊ុន ឡុងហេង ភេទប្រុស មានទីលំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមានអ្នករួមដំណើរ ចំនួន៥នាក់ លុះមកដល់ចំណុចខាងលើ បានប៉ះជាមួយរថយន្តមួយគ្រឿង( មិនស្គាល់ភិនភាគនិងអ្នកបើកបរ ដោយសារក្រោយកើតហេតុបានបើករត់គេច ) ដែលមានទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្សចំនួន៦នាក់របួសធ្ងន់ស្រាល។

ក្នុងនោះរួមមមាន៖
១.ឈ្មោះ ស្រ៊ុន ឡុងហេង អ្នកបើកបររថយន្ត KING LONG រងរបួសធ្ងន់
២.ឈ្មោះ ទូ ហ៊ូទុង ភេទប្រុស អាយុ៣៧ឆ្នាំ (ជនជាតិចិន) មានទីលំនៅ ក្រុងព្រះសីហនុ រងរបួសស្រាល
៣.ឈ្មោះ ហ៊ិន ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិ៤ សង្គាត់៤ ក្រុងព្រះសីហនុ របួសស្រាល
៤.ឈ្មោះ ហង្ស ចាន់ចម្រើន ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៥.សាំង សារឿន ភេទស្រី អាយុ ២៩ឆ្នាំ មានទីភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៦.និងអ្នករួមដំណើរ១អ្នកទៀត មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនវាលរេញ។ រីឯវត្ថុតាងយករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់៕

មតិយោបល់