ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីឥណ្ឌាទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាឌីត ដើម្បីធ្វើមាតុភូមិនិវត្តកម្មករ ១០.០០០ នាក់

ឥណ្ឌាៈ រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ ក្នុងគោលបំណង ដើម្បីធ្វើមាតុភូមិនិវត្តកម្មករឥណ្ឌាចំនួន ១០.០០០នាក់ ដែលពួកគេបានជាប់គាំងក្នុងប្រទេសនេះ ដោយសារគ្មានប្រាក់គ្រប់គ្រាន់ សម្រាប់ទិញសំបុត្រយន្តហោះ និងអាហារ។ នេះបើយោតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

លោក Vijay Kumar Singh បាននិយាយថា លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌា Sushma Swaraj បានមកដល់ភាគខាងលិចទីក្រុង Jeddah និងបានជួបជាមួយស្ថានកុងស៊ុលឥណ្ឌា នៅទីនោះផងដែរ។

ការធ្លាក់ចុះនៃតម្លៃប្រេង បាននាំឲ្យមានការថយចុះការចំណាយ នៅអារ៉ាប៊ីសាអូឌីត ក្នុងការនាំចេញប្រេង ទៅកាន់ពិភពលោក ដែលបណ្ដាលឲ្យក្រុមហ៊ុនសាងសង់មួយចំនួន ត្រូវបញ្ឈប់កម្មករ និងបុគ្គលិករបស់ខ្លួន។

លោកស្រី Sushma Swaraj បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ និយោជកក្រុមហ៊ុនមិនបានផ្ដល់ប្រាក់ឈ្នួល ដល់កម្មករទេ ហើយឥឡូវនេះ ពួកគេកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ៕

2016-636058202882676190-267

មតិយោបល់