វ៉េណេស៊ុយអេឡាៈ លោក Juan Guaido ដែលតាំងខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់វ៉េណេស៊ុយអេឡា បានបង្ហាញទស្សនវិស័យទូលំទូលាយរបស់គណបក្សខ្លួន ចំពោះអនាគតប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានវិបត្តិនយោបាយ នៅក្នុងប្រទេសកាន់តែតានតឹង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Guaido បាននិយាយនៅមហាវិទ្យាល័យសេដ្ឋកិច្ច និងសង្គមវិទ្យាសាស្ត្រនៃសកលវិទ្យាល័យវ៉េណេស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ថា «យើងមានផែនការ ទៅលើរចនាសម្ព័ន្ធ សម្រាប់ធ្វើការពិចារណា ដោយលោកកត់សម្គាល់ថា វាជាការលះបង់ដ៏ធំ»។
ដោយផែនការជាតិនេះ នឹងផ្តោតលើចក្ខុវិស័យរបស់គណបក្សប្រឆាំង សម្រាប់សេដ្ឋកិច្ច និងធនធានប្រេង ប៉ុន្តែវាក៏ត្រូវការដោះស្រាយនូវសេវាសាធារណៈ សន្តិសុខ ការគ្រប់គ្រង និងសង្គមផងដែរ។
ក្នុងនោះលោក Guaido បាននិយាយថា វានឹងមានអ្វីមួយ សម្រាប់មនុស្សគ្រប់គ្នា នៅក្នុងសង្គមត្រូវធ្វើ ដើម្បីឲ្យវេណេហ្ស៊ុយអេឡា អាចផ្លាស់ប្តូរទៅមុខ រួមទាំងផ្នែកយោធាផង៕

មតិយោបល់