បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ រំលោភសេពសន្ថវៈ លើកុមារីអាយុ៧ឆ្នាំ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល។
យោងតាមរបាលការណ៍ពី នគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា មានករណីរំលោភសេពសន្ថវ:លើ (អនីតិជន) កុមារី អាយុ៧ឆ្នាំ បង្កដោយឈ្មោះ ញ៉ែម ឡៃហ៊ាង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ បានរំលោភសេពសន្ថវ:ឈ្មោះ ស ណ ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ជំនាញធ្វើការ ឃាត់ខ្លួនបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់