ព័ត៌មានអន្តរជាតិ

មនុស្ស ៧៤ នាក់ស្លាប់ ដោយសារជំងឺផ្តាសាយជ្រូកនៅអេក្វាទ័រក្នុងឆ្នាំ ២០១៦

អេក្វាទ័រ: ក្រសួងសុខាភិបាលសាធារណ: កាលពីថ្ងៃព្រហស្បតិ៍ បានចេញផ្សាយតួលេខចុងក្រោយថា មកទល់ពេលនេះ អេក្វាទ័រមានមនុស្ស ៧៤ នាក់ហើយ បានស្លាប់ និង ៦៩១ ករណីបន្ថែមទៀតនៃមេរោគ ជំងឺគ្រុនផ្តាសាយ AH1N1 ក្នុងឆ្នាំ ២០១៦។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។

ចំនួននៃជនរងគ្រោះនេះ គឺនៅតែទាបជាងរយ:ពេលដូចគ្នាក្នុងឆ្នាំ ២០១៣ នៅពេលដែលការរីករាលដាល មេរោគ AH1N1 បានបណ្ដាលឲ្យមនុស្ស ១១៤ នាក់បានស្លាប់។

ក្នុងឆ្នាំនេះ ការរីករាលដាលនៃមេរោគនេះ ត្រូវបានគេកត់សម្គាល់ឃើញថា ជំងឺផ្ដាសាយជ្រូក បានសម្លាប់ជីវិតមនុស្សដល់ ១១ ភាគរយក្នុងបញ្ជីឈ្មោះនៃជំងឺ។

មេរោគនេះ ជាធម្មតាវាយប្រហារផ្លូវដង្ហើម និងបណ្តាលឲ្យគ្រុនក្តៅ ឈឺក្បាល ឆ្អឹង និងសាច់ដុំ ព្រមទាំងក្អកខ្លាំង។

ជាមួយនឹងការរីករាលដាលនៃជំងឺនេះ បានកើនឡើងជាថ្មីម្តងទៀត ក្រសួងបានហាមឃាត់មិនឲ្យបើកលក់ថ្នាំ ប្រឆាំងជំងឺផ្តាសាយទេ នៅឯឱសថស្ថានក្នុងខែឧសភា ដើម្បីការពារការប្រើថ្នាំលេបព្យាបាលដោយខ្លួនឯង ព្រោះរោគសញ្ញាវា ដូចទៅនឹងជំងឺផ្តាសាយ៕

មតិយោបល់