ព័ត៌មានអន្តរជាតិ

យោធាអាមេរិក នឹងត្រូវដកចេញពីប្រទេសស៊ីរីទាំងអស់ នៅចុងខែមេសា

ស៊ីរីៈ តាមប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា រដ្ឋាភិបាលអាមេរិក នឹងដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី នៅដំណាច់ខែមេសាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ដកស្រង់សម្ដីពីអតីតមន្ត្រី និងមន្ត្រីបច្ចុប្បន្នអាមេរិក កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិក កំពុងរៀបចំដកកងទ័ពទាំងអស់របស់ពួកគេ ដែលបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី នៅចុងខែមេសា។

កាលពីថ្ងៃពុធមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តំបន់ At Tanf របស់ស៊ីរី នឹងជាកន្លែងចុងក្រោយ នៅក្នុងប្រទេស ដែលទាហានអាមេរិក បានចាកចេញនៅពេលពួកគេ អនុវត្តបទបញ្ជាដកទ័ពដែលបានគ្រោងទុក ដោយមន្ត្រីរូបនេះ បន្ថែមទៀតថា អាមេរិក នឹងបន្តក្លាយជាម្ចាស់ជំនួយមនុស្សធម៌លេខរៀងទី១ ដើម្បីស៊ីរី៕

មតិយោបល់