រុស្ស៊ីៈ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (DIA) បាននិយាយនៅក្នុងការវាយតម្លៃថ្មីមួយ ដែលមានចំណងជើងថា «ការប្រកួតប្រជែងផ្នែកសន្តិសុខក្នុងលំហ» ដោយលើកទ្បើងថា រុស្ស៊ីទំនងជាកំពុងបន្តរុករកអាវុធថាមពល ក្នុងនោះរួមមានទាំងឡាស៊ែរ ដែលអាចទាញយកផ្កាយរណបរបស់សត្រូវ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
របាយការណ៍នេះ បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា «រុស្ស៊ីទំនងជាកំពុងស្វែងរកអាវុធឡាស៊ែរ ដើម្បីធ្វើការរំខាន ឬបំផ្លាញផ្កាយរណប ក៏ដូចជាឧបករណ៍ចាប់សញ្ញារបស់ពួកគេ»។
កាលពីឆ្នាំមុននៅអំទ្បុងខែកក្កដា របាយការណ៍នេះ បានបន្ថែមថា រុស្ស៊ីបានចាប់ផ្តើមបញ្ជូនប្រព័ន្ធអាវុធឡាស៊ែរ ទៅកាន់កងកម្លាំងអវកាស ដែលទំនងជាមានបំណង សម្រាប់បេសកកម្មប្រឆាំងផ្កាយរណប (ASAT) ។
លើសពីនេះទៅទៀត ឯកសារនេះ ក៏អះអាងផងដែរថា ក្រុងមូស្គូ កំពុងអភិវឌ្ឍបច្ចេកវិទ្យាដំណើរការទ្វេដង នៅលើគន្លងគោចរ ដែលអាចត្រូវបានប្រើ ដើម្បីវាយប្រហារ និងបិទជាអចិន្ត្រៃយ៍នូវផ្កាយរណបរបស់សត្រូវ៕
មតិយោបល់