ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានកោះហៅមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពាក់ព័ន្ធករណីទារប្រាក់ក្រៅផ្លូវការ..

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មាន បណ្ដាញសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម បានលើកឡើងអំពីបញ្ហាមិនប្រក្រតី របស់មន្រ្តីនគរបាលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានការអះអាងថា មន្រ្តីមួយចំនួនបានទាមទារប្រាក់ក្រៅផ្លូវការ ជាថ្នូរនឹងការបំពេញឯកសារលើលិខិតឆ្លងដែនចេញចូលប្រទេសថៃ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជំរាប​ជូនដល់សាធារណជនឲ្យបានជ្រាបថា ក្រោយពីបានទទួលព័ត៌មានទាំង​នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើរ​កោះហៅមន្រ្តីទទួលខុសត្រូវច្រកទ្វារព្រំដែនមកសាកសួរ និងកំពុងចាត់វិធានការស្រាវជ្រាវចំពោះករណីនេះ យ៉ាងយកចិត្តទុកដាក់​បំផុត។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងជំរាប​ជូនសាធារណជនឲ្យបានច្បាស់លាស់ ពាក់ព័ន្ធករណីនេះ ក្នុងពេលឆាប់ៗខាងមុខ​នេះ​៕

មតិយោបល់