ប៉ាណាម៉ាៈ បាតុកររាប់ពាន់នាក់ កំពុងនាំគ្នាតវ៉ានៅរដ្ឋធានីប៉ាណាម៉ា ក្នុងសាធារណរដ្ឋប៉ាណាម៉ា
ដើម្បីធ្វើការប្រឆាំងនឹងរដ្ឋាភិបាល ជុំវិញរឿងអាស្រូវពុករលួយ រវាងក្រុមហ៊ុនប្រេស៊ីល Odebrecht និងរដ្ឋាភិបាល។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
បាតុករទាំងនោះ បានដើរជាក្បួននៅតាមផ្លូវរដ្ឋធានី ក្នុងគោលបំណងតវ៉ាប្រឆាំងទៅលើរឿងអាស្រូវនយោបាយមួយ ពាក់ព័ន្ធនឹងប្រាក់សំណូកដ៏ច្រើន បានបង់ដោយក្រុមហ៊ុនប្រេស៊ីល Odebrecht ទៅកាន់រដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរកិច្ចសន្យាជាសាធារណៈ។
ក្រុមហ៊ុន Odebrecht បានសារភាពថា ខ្លួនពិតជាបានសូកប៉ាន់ ដោយចំណាយទឹកប្រាក់អស់ ៧៨៨ លានដុល្លារ ដើម្បីឈ្នះកិច្ចសន្យាសាងសង់ នៅក្នុងប្រទេសចំនួន ១២ និងចំណាយប្រាក់ ៥៩ លានដុល្លារទៀត ក្នុងសូកប៉ានរដ្ឋាភិបាលនៅចន្លោះឆ្នាំ ២០១០ និង ២០១៤ ដើម្បីសាងសង់អគាររបស់រដ្ឋទាំងអស់៕
មតិយោបល់