ព័ត៌មានអន្តរជាតិ

ប៉ូលិសហុងកុង ចាប់ខ្លួនមនុស្ស ៣៦ នាក់ វ័យក្មេងៗជាងគេអាយុ១២ ឆ្នាំ អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាល

ចិនៈ នៅថ្ងៃច័ន្ទនេះ សមត្ថកិច្ចក្រុងហុងកុង បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៣៦ នាក់ ដែលវ័យក្មេងៗជាងគេ អាយុ ១២ ឆ្នាំ បន្ទាប់ពីអំពើហិង្សា ក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាល។នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

ដោយក្រុមអ្នកតវ៉ា បានយកគ្រាប់បែកឆ្នៃ ជាប្រភេទដបស្រា Molotov cocktail ហើយដុតភ្លើងឲ្យឆេះ គប់ទៅលើកងកម្លាំងសន្តិសុខ ដើម្បីឆ្លើយតបនឹងការបាញ់កាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។

ការតវ៉ាកាលពីថ្ងៃអាទិត្យ ឃើញថាមានការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា រវាងប៉ូលិស និងក្រុមបាតុករ ចាប់តាំងពីអំពើហិង្សា បានកើនឡើងនៅពាក់កណ្តាលខែមិថុនា ជុំវិញការធ្វើបត្យាប័នអ្នកទោសចិន ហើយត្រូវបានផ្អាកបណ្តោះអាសន្ននាពេលនេះ៕

មតិយោបល់