ព័ត៌មានអន្តរជាតិ

អាមេរិក ទំនងជានឹងកាត់បន្ថយកងទ័ពជាង ១,០០០ នាក់ពីអាហ្វហ្គានីស្ថាន

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងត្រូវកាត់បន្ថយកម្រិតកងទ័ព នៅក្នុងអាហ្វហ្គានីស្ថាន ដោយមេបញ្ជាការថ្មីអាមេរិក បាននិយាយថា តាមការប៉ាន់ស្មាន ការកាត់បន្ថយទ័ពនេះ អាចលើសពី ១,០០០នាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ឧត្ដមសេនីយ៍ឯកកងទ័ពលោក Joseph Votel ដែលជាមេបញ្ជាការកណ្ដាលនៃយោធាអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ការសម្រេចចិត្តកាត់បន្ថយកងកម្លាំងនេះ អាចប្រហែលចំនួន ១៤,០០០នាក់ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលវា មិនទាក់ទងទៅនឹងកិច្ចប្រឹងប្រែងសន្តិភាពនោះទេ។

ផ្ទុយទៅវិញលោក បាននិយាយថា វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ឧត្តមសេនីយ៍ឯកលោក Scott Miller ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ១៧ ឆ្នាំកន្លងមកនេះ ក្នុងសង្រ្គាមនៅអាហ្វហ្កានីស្ថាន អំទ្បុងខែកញ្ញា ដើម្បីប្រើប្រាស់កងកម្លាំងអាមេរិក បានប្រសើរជាងមុន៕

មតិយោបល់