ព័ត៌មានជាតិ

First News​៖ រថយន្តសាំងយ៉ុង បុកគ្នាជាមួយរថយន្តធុនធំ បណ្ដាលឲ្យកៀបជាប់មនុស្ស និងរបួសជាច្រើននាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា ខណ:នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំងយ៉ុង បុកគ្នាជាមួយរថយន្តធុនធំ បណ្ដាលឲ្យកៀបជាប់មនុស្ស និងរបួសជាច្រើននាក់ តាមបណ្ដោយផ្លូវជាតិលេខ ៤ គីទ្បូម៉ែត្រ ៥៣ ភូមិបូសតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ហេតុការណ៍នេះ ​កើតទ្បើងវេលាម៉ោង ១០ និង១៦នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៩ ខណ:នេះ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុហើយ សម្រាប់ព័ត៌មាន នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់