ព័ត៌មានអន្តរជាតិ

កូនប្រុសលោកកាដាហ្វី ត្រូវដោះលែងពីពន្ធនាគារ ក្រោយតុលាការទីក្រុងទ្រីប៉ូលីកាត់ទោសប្រហារជីវិត

លីប៊ីៈ លោក Saif al-Islam អាយុ ៤៤ ឆ្នាំ ត្រូវជាកូនប្រុសលោ កាដាហ្វី អតីតនាយករដ្ឋមន្ត្រីប្រទេសលីប៊ី ត្រូវបានដោះលែងឲ្យមានសេរីភាពហើយ បន្ទាប់ពីតុលាការក្រុងទី្រប៉ូលី កាត់ទោសប្រហារមួយជីវិត។ នេះបើយោងតាមរយៈ សារព័ត៌មាន Dailymail ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។

មេធាវីរបស់លោក Saif al-Islam Gaddafi បាននិយាយថា កូនក្តីរបស់ពួកគេ ត្រូវបានដោះលែងពីពន្ធនាគារហើយ។

គួរបញ្ជាក់ដែរថា លោក Saif al-Islam ត្រូវបានតុលាការនៅក្រុងទ្រីប៉ូលី កាត់ទោសប្រហារជីវិត កាលពីឆ្នាំមុន បន្ទាប់ពីគាត់បានបញ្ជាឲ្យកងទ័ពបាញ់នៅកន្លែងស៊ីវិល ជ្រើសរើសគ្រឿងកងជីវពល និងការញុះញង់ឲ្យមានការរំលោភ ព្រមទាំងសម្លាប់ អំឡុងពេលសង្គ្រាមស៊ីវិលរបស់ប្រទេសលីប៊ី ហើយគាត់បានព្យាយាមរត់គេចពីការតាមចាប់ក្នុងប្រទេស៕

មតិយោបល់