អាមេរិក៖ ប្រធានចាត់ការទូទៅ (COO) ក្រុមហ៊ុន Microsoft លោក Kevin Turner បានសម្រេចចិត្តដើរចេញពីក្រុមហ៊ុន ដោយទៅបម្រើការងារនៅក្នុងស្ថាប័នហិរញ្ញវត្ថុពិភពលោក Citadel LLC ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO)។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Wall Street Journal នៅថ្ងៃទី០៨ ខែកក្កដា។
បុរសវ័យ ៥១ឆ្នាំរូបនេះ ត្រូវបានតែងតាំងជា COO ក្រុមហ៊ុន Microsoft នៅក្នុងអណត្តិលោក Steve Ballmer អតីតនាយកប្រតិបត្តិ ដែលបានលាឈប់ពីក្រុមហ៊ុនដោយសារតែលក់ឧបករណ៍ Surface មិនដាច់ និងធ្វើឲ្យ Microsoft ខាតបង់ទឹកប្រាប់រាប់លានដុល្លារ។
គួរបញ្ជាក់ផងដែរថា នៅមុនពេលចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Microsoft លោក Turner ធ្លាប់ជាបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន Wal-Mart Steres Inc៕
មតិយោបល់