ស្រីលង្កាៈ មន្ត្រីប៉ូលិស បាននិយាយថា យ៉ាងហោចណាស់ចំនួន ៣៧នាក់រងរបួស ក្នុងឧប្បត្តិហេតុរថយន្តបុកគ្នា នៅផ្លូវ Kegalle ក្នុងទីក្រុង Avissawella ប្រទេសស្រីលង្កា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។
មកទល់ពេលនេះ អ្នករងរបួស កំពុងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យបន្ទាន់ នៅក្បែររដ្ឋ ដោយអ្នកស្រុក និងប៉ូលិស។
គួរបញ្ជាក់ផងដែរ តំបន់នេះ ទើបតែប្រឈមនឹងគ្រោះទឹកជំនន់ កាលពីរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ជាលទ្ធផលបានបង្កឲ្យមានខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ៕
មតិយោបល់