ព័ត៌មានអន្តរជាតិ

កងទ័ពឥណ្ឌា វាយប្រហារយន្តហោះគ្មានមនុស្សបើករបស់ប៉ាគីស្ថាន ដែលប៉ុនប៉ងបញ្ជូនទៅតំបន់ព្រំដែនជម្លោះ

ឥណ្ឌាៈ នាពេលថ្មីៗនេះ កងទ័ពប៉ាគីស្ថាន បានអះអាងថា យន្តហោះចម្បាំងចារកម្មឥណ្ឌា ត្រូវបានគេបាញ់ទម្លាក់ នៅតាមបណ្តោយបន្ទាត់ត្រួតពិនិត្យ ដែលបែងចែងទឹកដីរវាងឥណ្ឌា និងប៉ាគីស្ថាន នៅតំបន់កំពុងមានជម្លោះកាស្មៀរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុកថ្ងៃសុក្រនេះ។ ដោយទ្បែកមន្ត្រីឥណ្ឌាម្នាក់ បានប្រាប់ភ្នាក់ងារ Sputnik ថា កងទ័ពឥណ្ឌា បានវាយប្រហារដោយជោគជ័យ ចំពោះយន្តហោះគ្មានមនុស្សបើក ដោយបានឲ្យវាវិលត្រឡប់ ទៅកាន់ដែនអាកាសប៉ាគីស្ថានវិញផងដែរ។

ពាក់ព័ន្ធបញ្ហានេះ កងកម្លាំង និងទ័ពអាកាសឥណ្ឌា ក៏បានធ្វើការប្រុងប្រយ័ត្នជើងការ កម្រិតខ្ពស់ផងដែរ បន្ទាប់ពីការស៊ើបការណ៍សម្ងាត់របស់ឥណ្ឌា បានព្រមានអំពីការដាក់ពង្រាយយន្តហោះ គ្មានមនុស្សបើក នៅតាមបណ្តោយព្រំដែនឥណ្ឌា កាលពីដើមសប្តាហ៍នេះ៕

មតិយោបល់