ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវខ្សែភ្លើងឆក់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៩ ត្រង់ចំណុចលើបែរទុកចោលមួយកន្លែង ស្ថិតតាមមាត់ទន្លេសាបត្រើយខាងកើត ក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សេក ណារុំ ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរសន្តិសុខSKD ស្នាក់នៅភូមិកើតហេតុ។
តាមប្រភពព័ត៌ មានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង៨ព្រឹក ជនរងគ្រោះ បានដើរចុះទៅក្នុងបែររបស់ខ្លួន នៅខាងក្រោយផ្ទះប្រជាពលរដ្ឋ ជាប់មាត់ទន្លេកើតហេតុ។
លុះរហូតដល់ម៉ោងកើតហេតុ ក៏មានប្រជាពលរដ្ឋពីចម្ងាយ ប្រទះឃើញសពជនរងគ្រោះ នៅលើបែរ ក៏ស្រែកឲ្យប្រជាពលរដ្ឋផ្សេងទៀត ចុះទៅមើល ទើបដឹងថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ដោយផ្កាប់មុខ ខណៈទ្រូងរបស់ជនរងគ្រោះ សង្កត់លើឧបករណ៍ឆក់ត្រី។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ សន្និដ្ឋានថា សពជនរងគ្រោះ ស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ រួចក៏ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់