ព័ត៌មានជាតិ

លេងសុទ្ធតែកាំបិតកាប់គ្នា ជនសង្ស័យ ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៩ នៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត )។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន ០២ នាក់ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ០១ និង០០នាទីរំលងអធ្រាត្រ នៅចំណុចភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនរងគ្រោះទី១.ឈ្មោះ វឿត សូរិយា ហៅតូ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសមុតរយះក្បាល និងស្មាខាងស្តាំ និងទី២.ឈ្មោះ ស៊ុន ចាន់ថូ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង រងរបួសមុតរយះក្បាលនិងដៃខាងស្តាំ។

ជនសង្ស័យខាងលើមានឈ្មោះ៖
១. ជ័យ សុផាត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាជនដៃដល់ )
២. វឿន សុខផេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ជាជនដៃដល់ )
៣. ចិត្ត រក្សា ហៅ វិបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង (ជាបក្ខពួក )
៤. រ៉ាត់ ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ជាបក្ខពួក)
៥. សាន្ត សារិទ្ធិ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ជាបក្ខពួក)
៦. ណាន យ៉ារ៉ាហ្វាត់ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ជាបក្ខពួក )។

វត្ថុតាងដកហូតរួមមាន ៖
– កាំបិតកែច្នៃ ចំនួន ០២ដើម
– ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន ០២គ្រឿង

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវការិយាល័យជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង៕

មតិយោបល់