ព័ត៌មានជាតិ

រកឃើញទៀតហើយ! ទឹកអូអិឈិ ត្រីខ ទឹកដោះគោខាប់ ស្ពៃកំប៉ុង តែ ម្សៅបំពង ខូចគុណភាព..

ស្វាយរៀង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការចូលរួមសហការពីមន្ត្រីពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារដូនស ទំនិញវិចខ្ចប់ស្រាប់ នៅផ្សារតាមគេហដ្ឋានតាំងលក់ទំនិញ តាមម៉ាតមួយចំនួន ស្ថិតនៅក្នុងឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បីរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហួបអាហារ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
– ស្ករគ្រាប់ចំនួន ១៥ កំប៉ុង ស្មើនឹង ៣ គីឡូក្រាម
– ស្ពៃកំប៉ុង ០៦ កំប៉ុង
– ទឹកដោះគោខាប់ ៦ កំប៉ុង
– ត្រីខ ០៧ កំប៉ុង
– ទឹកអូអិឈិចំនួន ១៥ កេះស្មើរ ៣៦០ ដប
– ម្សៅបំពង ៦៥ កញ្ចប់
– នំបំពង ២៥ គីឡូក្រាម
-តែកញ្ចប់ ៥ កញ្ចប់ សរុបស្មើនឹង ២៥០ គីឡូក្រាម ។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដុតកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់