ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

យន្តហោះធំជាងគេបំផុតរបស់ពិភពលោក ចាប់ផ្តើមធ្វើការហោះហើរជាលើកដំបូង

អង់គ្លេសៈ យន្តហោះដឹកអ្នកដំណើរ និងទំនិញធំជាងគេរបស់ពិភពលោកចាប់ផ្តើមហោះហើរជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃពុធ គឺបួនថ្ងៃបន្ទាប់ពីការប៉ុនប៉ងពីពេលមុន ត្រូវបានបោះបង់ដោយសារបញ្ហាបច្ចេកទេស ។

ដំបូងឡើយ Airlander បានបង្កើតឡើងសម្រាប់កងទ័ពអាមេរិក ប្រើប្រាស់ជាយន្តហោះឈ្លបយកការណ៍។ ប៉ុន្តែបច្ចុប្បន្ន យន្តហោះធំជាងគេរបស់ពិភពលោកដែលមានប្រវែង៩២ម៉ែត្រមួយនេះ ត្រូវប្រើប្រាស់ដ៏មានសក្តានុពលក្នុងវិស័យពាណិជ្ជកម្ម ដូចជាការដឹកទំនិញ។ នេះបើយោងតាមក្រុមហ៊ុន HAV ដែលបានបង្កើតយន្តហោះនេះ។

ក្រុមហ៊ុន HAV បានឲ្យដឹងថា យន្តហោះ Airlander ទទួលបានថវិកាពីរដ្ឋាភិបាលអង់គ្លេស ចំនួន៣,៧លានដុល្លារអាមេរិក ដើម្បីបង្កើតគម្រោងមួយនេះឡើង។

នាយកប្រតិបត្តិក្រុមហ៊ុន លោក Stephen McGlennan បាននិយាយថា មានតម្លៃថោកជាង មានសុវត្ថិភាពដល់បរិស្ថានជាង ជាបច្ចេកវិទ្យារបស់ឧទ្ទម្ភាគចក្រ។ វាអាចហោះហើរក្នុងកម្ពស់៤,៨៨០ម៉ែត្រ និងមានល្បឿនអតិប្បរិមា១៤៨គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

318E6FC400000578-3464186-image-m-12_1456421041942 Airlander airlander-5-Engine-ground-planning

មតិយោបល់