ព័ត៌មានជាតិ

ផឹកស្រវឹង ខឹងបងប្អូនស្ដីឲ្យ យកសាំងចាក់ដុតខ្លួនឯង

រតនគិរី: នៅវេលាម៉ោង ០២និង៤៥នាទីរសៀល មានករណីចាក់សាំងដុតខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ម្នាក់ នៅចំណុចផ្ទះឈ្មោះ វែន ប៉ុង ស្ថិតក្នុងភូមិឡាន់ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ផ្លា ប៉ាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ឡាវ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ផឹកស្រាស្រវឹង ខឹងបងប្អូននិយាយណែនាំ និងស្តីបន្ទោសឲ្យ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពវិរះជ័យ៕

មតិយោបល់