ព័ត៌មានជាតិ

សូមជួយ Share រកសាច់ញាតិគាត់ផង! រថយន្តមិនស្គាល់ម៉ាក បុកបុរសម្នាក់ស្លាប់មួយរំពេច នៅមុខផ្លូវសួនស្ទឹងកែវ

បន្ទាយមានជ័យ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ៦ និង៣០ ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្តមិនចាំម៉ាក បុកនឹងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅផ្លូវជាតិលេខ៥ មុខផ្លូវសួនស្ទឹងកែវ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ភ្លាមៗផងដែរ រថយន្តបង្ក បានបើករត់គេចបាត់ស្រមោល បន្សល់ទុកតែសព និងម៉ូតូរងគ្រោះ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងម៉ូតូ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿង និងស្រាវជ្រាវបន្ត៕

មតិយោបល់