ចិនៈ គណៈកម្មការសុខាភិបាលជាតិរបស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ ដោយសារការផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅក្នុងប្រទេស បានកើនឡើងដល់ ១៣២ នាក់ ដោយមានអ្នកស្លាប់ថ្មីចំនួន ២៦ នាក់បន្ថែម ខណៈកាលពីថ្ងៃអង្គារម្សិលមិញ មានករណីឆ្លងចំនួន ១,៤៥៩ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងវីរុសនេះ នៅក្នុងប្រទេសចិន ត្រូវបានបញ្ជាក់ គឺមានចំនួន ៥,៩៧៤ កាលពីថ្ងៃអង្គារ។
ស្ថាប័នសុខាភិបាល បាននិយាយថា ពួកគេក៏កំពុងតាមដានមនុស្សជាង ៩,០០០នាក់ទៀត ដែលកំពុងសង្ស័យឆ្លងនៃវីរុនេះផងដែរ។
សូមជំរាបថា ដោយសារមានការភ័យខ្លាចនៃការរីករាលដាលនៃមេរោគ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ កាត់បន្ថយការហោះហើរទៅកាន់ចិន និងបណ្ដាលប្រទេសជាសកល ដើម្បីរឹតត្បិតការធ្វើដំណើររបស់និយោជិក មកកាន់ប្រទេសនេះ៕





មតិយោបល់