(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ៦៩នាក់បានរងរបួស ក្នុងនោះរួមមានទាំងស្ត្រី និងក្មេងតូចៗ ជាច្រើននាក់ផងដែរ រួមទាំងមនុស្សជាង ៣០០នាក់ទៀតរងរបួស បន្ទាប់ពីជនបំផ្ទុះគ្រាប់បែកបានវាយប្រហារទៅលើឧទ្យានកណ្តាលទីក្រុង ឡាហ័រ ភាគខាងកើតប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាម ការផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦។
មន្ត្រីប៉ាគីស្ថាន បានលើកឡើងថា ក្នុងចំណោមមនុស្សស្លាប់និងរងរបួសខាងលើនេះ គឺមាន ២៣នាក់ស្លាប់ និង ៥៦របួស សុទ្ធសឹងតែជាកុមារតូចៗ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែក បានបំផ្ទុះខ្លួនឯងនៅកណ្តាលហ្វូងមនុស្សកកកុញ នៅឧទ្យានកម្សាន្តកណ្តាលទីក្រុងឡាហ័រ។
វាជាការបំផ្ទុះមួយដែលមានគោលដៅ វាយប្រហារលើក្រុមអ្នកកាន់សាសនាគ្រិស្ត ដែលបានចូលរួមប្រារព្ធពិធី បុណ្យមួយយ៉ាងច្រើកុះករនៅតំបន់ខាងលើនេះ។ ជនបង្កត្រូវបានគេសង្ស័យថា ជាអតីតបណ្តាញរបស់ក្រុម តាលីបង់ ដែលទៅចូលដៃជាមួយពួករដ្ឋអ៊ីស្លាម ISIS៕
ព័ត៌មានអន្តរជាតិ
មតិយោបល់