(បរទេស)៖ កំពូលតារាសម្តែង Johnny Depp ដែលអ្នកតាមដានភាពយន្តបរទេសស្គាល់ថា ជាតួអង្គ «ចោរសមុទ្រ» នៅពេលនេះកំពុងស្ថិតក្នុងស្ថានភាព ដែលគាត់ដឹងខ្លួនច្បាស់ថា ត្រូវបានបំបិទ ដោយក្រុមអ្នកធំៗក្នុង Hollywood យ៉ាងពេញលេញហើយ ដោយសាររឿងក្តី ប្តឹងផ្តល់ឡើងតុលាការ រវាងលោក និងអតីតភរិយា Ember Heard (តួអង្គ Mera)។
រឿងក្តីខាងលើនេះ បានធ្វើឲ្យប៉ាៗ Johnny Depp ចាប់អារម្មណ៍ដឹងថា ពេលនេះខ្លួនត្រូវបានអ្នកមានអំណាចធំៗក្នុង Hollywood នាំគ្នាបំបិទចោលលោក ក៏ដូចជាលុបសមិទ្ធផលរឿងថ្មីៗរបស់លោកផងដែរ ព្រោះគេក្រែងថា រឿងក្តីស្អុយរលួយនេះ នាំឲ្យប៉ះពាល់ផលប្រយោជន៍គេ ដែលនេះអាចជាមូលហេតុគោល ដែលកុនថ្មីរបស់គាត់ រឿង «Minamata» មិនបានទទួលការកំណត់ចាក់បញ្ចាំងសោះឡើយ។
ទោះជាយ៉ាងណា សាមីខ្លួនផ្ទាល់ប្តេជ្ញាថា គាត់នឹងរកភាពយុត្តិធម៌មកឲ្យខ្លួនឯង ហើយមានជំនឿចិត្តយ៉ាងខ្លាំងថា នឹងអាចនាំខ្លួនឯងទៅកាន់ចំណុចដើមវិញបាន
«វាគ្រាន់តែជារបួសតូចតាចមួយដូចឆ្មាខ្វាចប៉ុណ្ណោះ បើប្រៀបនឹងជនរងគ្រោះ ដោយសារសារធាតុបារត និងមហន្តរាយខូវីដ។ ហេ្វនៗ គឺជាចៅហ្វាយរបស់ខ្ញុំ ពួកគាត់តែងនៅជាមួយខ្ញុំរហូតមក ពួកគាត់ទិញសំបុត្រកុន និងផលិតផលនានា ពួកគាត់ជាអ្នកធ្វើឲ្យក្រុមហ៊ុនផលិតមានបាន តែពួកក្រុមហ៊ុនភ្លេចចំណុចនេះជាយូរមកហើយ តែសម្រាប់ខ្ញុំ គឺមិនភ្លេចទេ ខ្ញុំមានមោទនភាពនឹងពួកគាត់ ព្រោះអ្វីដែលពួកគាត់ព្យាយាមនិយាយសុទ្ធតែជាការពិត ដែលជារឿងដែលពួកសារព័ត៌មានធំៗមិនព្រមចុះផ្សាយ ដើម្បីហ្វេនៗរបស់ខ្ញុំ ខ្ញុំនឹងតស៊ូ រហូតមក និងរហូតទៅ»។ នេះជាសំដីរបស់ Johnny Depp ។
ប្រភព៖ Film Nerd
មតិយោបល់