រតនគិរីៈ ជនសង្ស័យប្រុស-ស្រីចំនួន៣នាក់ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធត្រូវបានកម្លាំងនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
គួររំឭកផងដែរថា ជនសង្ស័យប្រុស-ស្រីចំនួន៣នាក់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធដោយប្រើប្រាស់អាវុធAKកាត់ស្វាយមួយដើមបង់មួយគ្រាប់ចំនួន២៦គ្រាប់ និងអាវុធខ្លីមួយដើមបង់មួយគ្រាប់ចំនួន៩គ្រាប់ចូលធ្វើសកម្មភាពគំរាមភ្ជង់ ហើយចាប់ចងម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធរួចហើយប្រមូលយកទ្រព្យសម្បត្តិមួយចំនួនធំ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះលក់គ្រឿងទេស មាត់ផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាងខេ ស្ថិតនៅក្នុងភូមិរ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី។
សម្ភារៈដែលបាត់បង់រួមមាន ៖ ខ្សែកមាស២ជីខ្សែដៃ ផ្លាទីន២ជី ចិញ្ចៀនមាស២វង់ (២ជី) លុយខ្មែរ៦០ម៉ឺនរៀល លុយដុងមួយលានដុង បារី២០សុង។
ស្នងការដ្ឋាននគបាលខេត្តរតនគិរីដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌចុះសហការជាមួយកម្លាំងអធិការស្រុកវ៉ើនសៃ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប្រើរយពេលប៉ុន្មាន១០ថ្ងៃតែប៉ុណ្ណោះ ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ តែម្តងទី១ឈ្មោះ តាំ គ្រីយ៉ា ភេទប្រុស អាយុជាង៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានស្រុកកណើតស្រុកពញ្ញាក្រែក។ ទី២.ឈ្មោះ នី យូសុខ ភេទប្រុសអាយុជាង៤០ឆ្នាំជនជាតិឥស្លាម មានទីលំនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ តាមចម្លើយសារភាពជនសង្ស័យទី៣ទៀតឈ្មោះ ពេជ្យ ផល្លី បានរត់គេចខ្លួនបាត់ មានប្រពន្ធចុងឈ្មោះ ក្រាយ ច្រំ រស់នៅភូមិទៀមក្រោម ឃុំភ្នំកុកស្រុកវ៉ើនសៃ(ជាបក្ខពួក)។
ឆ្លងតាមការសួរចម្លើយជនសង្ស័យឈ្មោះ ក្រាយ ច្រំ ក៏បាននាំកម្លាំងទៅយកវត្ថុតាងក្នុងអំពើប្លន់ដែលបានលាក់ទុកធ្វើសកម្មភាពប្រគល់ឲ្យសមត្ថកិច្ចរួមមាន ៖ អាវុធAKកាត់ស្វាយ១ដើម បង់១គ្រាប់ចំនួន២៦គ្រាប់ និងអាវុធខ្លី១ដើមបង់១គ្រាប់ចំនួន៩គ្រាប់ កងដៃផ្លាទីន១វង់ ក្រវិលផ្លាទីន១គូរ ចិញ្ចៀនផ្លាទីន១វង់ និងខោខូវប៊យ២ ទូរស័ព្ទដៃមិត្តហ្វូន២គ្រឿង និងម៉ូតូ១គ្រឿងសម្រាប់ជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់ ធ្វើការបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីនៅព្រឹកថ្ងៃនេះ៕
មតិយោបល់